test1

loading...

test2

Thursday, March 2, 2017

តើអ្វីទៅជា Megapixel ?

សមាសភាពល្អិតតូចៗរួមបញ្ចូលគ្នាក្លាយជារូបភាពមួយដែលគេហៅវាថាជា Pixels ដូចនេះយើងអាចដឹងបានថាមួយ Megapixel គឺស្មើរនឹង មួយលានPixel ។ រូបភាពមួយក៏កើតឡើងដោយ ការផ្គុំដំរាបគ្នានៃ Pixel ដូចនេះ Pixel កាន់តែច្រើនមានន័យថាធំហំរូបគឺកាន់តែធំ ។ ទំហំនៃរូបភាពគឺអាចនិយាយបានថាជាភាពលំអិតនៃរូបភាពដែលត្រូវបានបង្ហាញ នៅពេលបោះពុម្ព រឺ នៅក្នុង Monitor របស់កុំព្យូទ័រ។
ចំនួន Megapixel គឺចង់បញ្ចាក់ពីគុណភាពរូបរបស់ Camera នីមួយៗ ដែលយើងតែងជួបគ្រប់ប្រភេទ Camera Digital DSLR រឺ Camera ទូរស័ព្ទ ។ យើងអាចដឹងបានថាកំរិតគុណភាពនៃរូបអាស្រ័យលើចំនួន Megapixel ដែលជាហេតុងាយស្រួលក្នុងការប្រៀបធៀបនឹងជ្រើសរើសផលិតផលថតរូប ប៉ុន្តែការយល់ឃើញបែបនេះវាត្រឹមត្រូវតែចំនុចខ្លះនោះទេ ព្រោះដើម្បីបានរូបភាពមួយគឺកើតឡើងពី Sensor របស់ Camera បញ្ចូនរូបទៅ Processor ដើម្បីកែសំរូល និង បង្កើតចេញជារូបភាពមួយ ដូចនេះដែលយើងតែងតែឆ្ងល់ថាចំនួន Megapixel របស់ Camera យើងខ្ពស់ហេតុអ្វីរូបមិនស្អាតដូចគេ ? មានន័យថាមិនត្រឹមតែចំនួន Megapixel នោះទេគឺវាអាស្រ័យទៅលើ Processor របស់ Camera ផងដែរ ដែលអាស្រ័យទៅលើក្រុមហ៊ុនផលិត Camera ថាតើគាត់សង្កត់ធ្ងន់ទៅលើអ្វី ពណ៍ ភាពលំអិតនៃរូប សកម្មភាពលឿន រឺក៏កែសាច់មនុស្សជាដើម ។ យ៉ាងណាមិញមិនត្រឹមតែ Megapixel, Camera Sensor, Camera Processor ប៉ុន្នោះទេ គឺអាស្រ័យទៅលើ Lens របស់ Camera ទីតាំងនិងពន្លឺ ព្រមទាំងចំនុចសំខាន់ៗ ជាច្រើនទៀតដែលធ្វើអោយរូបភាពរបស់យើងស្អាត ។
ដូចនេះដើម្បីទិញ Camera មួយគ្រឿងមិនមែនអាស្រ័យទៅ Megapixel ទាំងស្រុងនោះទេ សូមពិនិត្យនៅរាល់ សមត្ថភាពផ្សំរបស់វាផងដែរ ហើយវាក៏អាស្រ័យនឹងការប្រើប្រាស់របស់យើង តើទិញ Camera ដើម្បីផ្តិតយករូបភាពមកធ្វើអ្វី សំរាប់បោះពុម្ភ រឺ ឯកសារធម្មតា រឺសំរាប់កំសាន្ត ។
នេះជាតារាងទំហំរូបដែលគណនាចេញពី Megapixel

ចំនួន Megapixel ទំហំនែរូបគិតជា Pixel
2 1600x1200
3 2048x1536
5 2560x1920
8 3264x2468
12 4200x2800


Wednesday, March 1, 2017

តើកម្មវិធី Adobe Photoshop ជាអ្វី?

Adobe Photoshop ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់ក្រុមហ៊ុន Adobe ។ កម្មវិធីនេះប្រើសំរាប់កែប្រែរូបភាព និង​ បង្កើតរូបភាពតាមអ្វីដែលអ្នកប្រើប្រាស់ចង់បាន Photoshop គឺសង្កត់ធ្ងន់ទៅលើការរចនារូបភាពដែលមានស្រាប់ វាមានភាពខុសគ្នាជាមួយ Adobe Illustrator ត្រង់ Illustrator មិនអាចកែសំរូលទៅលើរូបថតបានច្រើនដូចជា Photoshop នោះទេ ប៉ុន្តែPhotoshop ក៏មិនអាចរចនាខ្សែរកោង(Path) អោយបានល្អដូច Illustrator នោះដែរ បើនិយាយពីភាពលម្អិតនៃរូបភាពក៏មិនអាចយកឈ្នះ Illustrator បានដែរ ។

បើនិយាយអោយស្រួសស្តាប់ទៅ Photoshop គឺប្រើសំរាប់កែប្រែរូបថត ចំណែក Illustrator សំរាប់គូរខ្សែកោង(Vector) Photoshop ក៏អាចគួរបានដែរតែមានកំរិត ព្រោះ Path នៅក្នុង Photoshop ទាម

ស្វែងយល់ពីកម្មវិធីសំរាប់ Graphic Design


​​​​
កម្មវិធីកុំព្យូទ័រជាច្រើនដែលអ្នកបានដឹងថាខាង Graphic Designer យកមកប្រើប្រាស់ ប៉ុន្តែវាអាចមានការយល់ច្រលំមួយចំនួនបើយើងមិនបានបែងចែករវាងកម្មវិធីនិមួយៗអោយបានច្បាស់។
កម្មវិធីមួយចំនួនដែលអ្នកបានដឹងមានដូចជា  Adobe Photoshop, Illustrator, CorelDraw... ជាដើម​។
ទោះយ៉ាងណាកម្មវិធី៣ខាងលើអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ តែអ្នកប្រហែលជាអាចជ្រើសរើសខុសប្រសិនបើអ្នកមិនបានដឹងពីវាច្បាស់ ។ Adobe Photoshop គឹសំរាប់ការកែរប្រែរូបភាព គឺសង្កត់ធ្ងន់ទៅនឹងការលុប បន្ថែមទៅលើរូប